


លោក កែន ដាវីត
ដាវីត គឺជាអ្នកជំនាញផ្នែកគោលនយោបាយសេដ្ឋកិច្ចមួយរូប ដែលបច្ចុប្បន្នកំពុងបម្រើការងារជាទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។ បន្ថែមពីលើតួនាទីដ៏សំខាន់នេះ ដាវីត ក៏បានចូលរួមចំណែកលើការងារពាក់ព័ន្ធនឹងការតាមដាននិងត្រួតពិនិត្យគម្រោងវិនិយោគឯកជន ក៏ដូចជាការងារតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។ ដោយទទួលបានការបណ្តុះបណ្តាលកម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ (នៅក្នុងកម្រិតម៉ាក្រូសេដ្ឋកិច្ច)ពីសាកលវិទ្យាល័យ Hitotsubashi ទីក្រុងតូក្យូ នៃប្រទេសជប៉ុន, ដាវីត មានមូលដ្នាន ព្រមទាំងកម្រិតជំនាញច្បាស់លាស់ក្នុងការជួយដល់ការអភិវឌ្ឍ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ច ដែលនឹងមានសារៈសំខាន់ក្នុងការជំរុញ និងសម្របសម្រួលដល់អ្នកវិនិយោគនានាដែលមានបំណងចង់បណ្តាក់ទុននៅកម្ពុជា។ គាត់អាចនិយាយពីរភាសាគឺ ខ្មែរ និងអង់គ្លេស។

