


លោក ហូ វង្ស វឌ្ឍនៈ
លោក ហូ វង្ស វឌ្ឍនៈ (阿洪) គឺជាមន្ដ្រីនៅ នាយកដ្ឋានត្រួតពិនិត្យនិងតាមដានគម្រោងវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ University of International Business and Economics នៅទីក្រុងប៉េកាំងនៃប្រទេសចិន។ លោកអាចនិយាយភាសាចិនបាន ។


លោក លឹម សៀកផេង
លោក លឹម សៀកផេង ជាមន្ត្រីនៃនាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកនៃលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។ លោក បានទទួលការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រលើជំទាញទំនាក់ទំនងអន្តរជាតិ ពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងអាចប្រើប្រាស់ភាសាចំនួន ០៣ រួមមាន៖ ខ្មែរ, អង់គ្លេស និងចិន។

លោកស្រី សុង រ៉ានី
លោកស្រី សុង រ៉ានី បច្ចុប្បន្នជាមន្ត្រីបម្រើការនៅនាយកដ្ឋានសម្របសម្រួលកិច្ចការ អន្តរក្រសួងនៃគណៈកម្មាធិការវិនិយោគកម្ពុជា។ លោកស្រីធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅសាធារណរដ្ឋប្រជាមានិតចិនក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិននូវវគ្គពិសេសៗស្តីពីការអភិវឌ្ឍតំបន់ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់ចិនសម្រាប់កម្ពុជា, និងការជំរុញការវិនិយោគជាដើម។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញនីតិសាស្ត្រ និងទទួលបានសញ្ញាបត្រពិសេសផ្នែកភាសាចិន។ បន្ថែមពីនេះ លោកស្រីអាចនិយាយភាសាចិនកុកងឺ ភាសាចិនកាតាំង និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

កញ្ញា សេង សុចិន្តាវរលក្ខណ៍
កញ្ញា សេង សុចិន្តាវរលក្ខណ៍ ជាមន្រ្តីនៃនាយកដ្ឋានវាយតំលៃខាងបរិស្ថាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកនីតិសាស្រ្តសិក្សាជាភាសាអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបរិញ្ញបត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច (ជំនាញសេដ្ឋកិច្ចពាណិជ្ជសាស្រ្ត) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ គាត់អាចនិយាយបាន ២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។

កញ្ញា សាំង សាយច័ន្ទណាតា
ណាតា គឺជាមន្ត្រីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថាន CamEd Business School នៅក្នុងរាជធានីភ្នំពេញ។ គាត់អាចនិយាយបាន ៣ ភាសាគឺ ភាសាខ្មែរ អង់គ្លេស និងចិន។