យានយន្ត
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿង-បង្គំយានយន្ត។ ដោយមានទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ បូករួមទាំងកម្លាំង ពលកម្មវ័យក្មេងនិងស្វាហាប់ និង កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានភាពអនុគ្រោះសម្រាប់ការនាំចេញ ទៅទីផ្សារសំខាន់ៗ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានសក្តានុពល សម្រាប់វិនិយោគិនក្នុងវិស័យយានយន្ត។ វិស័យយានយន្តនៅកម្ពុជាបាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងការកើនឡើងនូវចំនួនក្រុមហ៊ុនផ្តុំដំឡើង និងក្រុមហ៊ុនផលិតគ្រឿងបង្គុំ ដែលកំពុងប្រតិបត្តិ-ការ។ បច្ចុប្បន្ន ប្រទេសជប៉ុន កូរ៉េ និងចិន គឺជាប្រភពទុនវិនិយោគសំខាន់ជាងគេ ខណៈដែលប្រទេស ថៃ និងជប៉ុន គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ វត្តមានរបស់ក្រុមហ៊ុនផ្តុំដំឡើងយានយន្ត ឈានមុខ ដូចជា ក្រុមហ៊ុន Toyota និង RMA ព្រមទាំងក្រុមហ៊ុនផលិតគ្រឿងបង្គុំល្បីៗដូចជា Denso និង Sumitomo បានគូសបញ្ជាក់ពីការកើនឡើងនូវភាពប្រកួតប្រជែង និងសក្តានុពលរបស់កម្ពុជានា ពេលអនាគត ដើម្បីក្លាយខ្លួនជាតួអង្គសំខាន់មួយក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់វិស័យយានយន្តក្នុងតំបន់។
ព័ត៌មានសំខាន់ៗអំពីក្រុមហ៊ុន
ការវិនិយោគដែលមានទំហំទុនសរុបជាង ២,៤ប៊ីលានដុល្លារអាម៉េរិក ដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (២០១៥-២០២៤) បានជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុង ឧស្សាហកម្មយានយន្តរបស់កម្ពុជា ដោយបានជំរុញឱ្យមានកំណើនទាំងកម្មន្តសាលផ្តុំដំឡើងយានយន្ត និងកម្មន្តសាលគ្រឿងបង្គុំយានយន្ត។ កំណើននេះបានបង្ហាញពីការវិវត្តរបស់កម្ពុជា ក្នុងនាមជាតួអង្គ សំខាន់មួយក្នុងតំបន់សម្រាប់ការផលិតគ្រឿងបង្គំយានយន្ត។
ឧស្សាហកម្មគ្រឿងបង្គុំយានយន្តនៅកម្ពុជា បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយការនាំចេញមានទំហំលើសពី ១ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។ អត្រាកំណើនមធ្យម ប្រចាំឆ្នាំ (CAGR) ប្រមាណ ៣៧,២% ពីឆ្នាំ២០២០ ដល់ ២០២៤ បានគូសបញ្ជាក់ពីការរីកចម្រើន បន្តិចម្តងៗនៃចំណែកទីផ្សាររបស់កម្ពុជា ក្នុងខ្សែសង្វាក់តម្លៃយានយន្តសកល។
កម្ពុជាមានទីផ្សារយានយន្តក្នុងស្រុកដ៏រីកចម្រើន ដែលបាននិងកំពុងទាក់ទាញទាំងក្រុមហ៊ុន ផ្គុំដំឡើងយានយន្ត និងក្រុមហ៊ុនផលិតគ្រឿងបង្គុំយានយន្ត។