គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម
ចក្ខុវិស័យ
ជម្រុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៤។ តាមរយៈការតភ្ជាប់ទៅខ្សែសង្វាក់តម្លៃក្នុងតំបន់ និងសកល។ ការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងការអភិវឌ្ឍក្រុមផលិតកម្មដែលទាក់ទងគ្នា រួមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីពង្រឹងការប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពនៃឧស្សាហកម្មក្នុងស្រុក។ និងឆ្ពោះទៅរកការអភិវឌ្ឍន៍ឧស្សាហកម្មទំនើបដែលជំរុញដោយបច្ចេកវិទ្យា និងចំណេះដឹង។
យុទ្ធសាស្រ្ដគន្លឹះនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម
ការលើកកម្ពស់ការទាក់ទាញវិនិយោគ
ការកែលម្អបរិស្ថាននិយតកម្ម
ការអភិវឌ្ឍនិងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម
ការសម្របសម្រួលគោលនយោបាយគាំទ្រ
វិស័យអាទិភាព
ឧស្សាហកម្មឬកម្មន្តសាលថ្មីៗដែលផ្ដល់តម្លៃបន្ថែមខ្ពស់
ផ្តោតលើការអភិវឌ្ឍឧស្សាហកម្មដ៏ទំនើបដែលផលិតទំនិញដែលមានគុណភាពខ្ពស់និងច្នៃប្រឌិតសម្រាប់ទីផ្សារជាសកល។
សហគ្រាសធុនតូចនិងមធ្យមក្នុងគ្រប់វិស័យ
លើកកម្ពស់ការរីកចម្រើនរបស់សហគ្រាសតូច និងមធ្យមនៅគ្រប់វិស័យដោយធានាប្រសិទ្ធភាពក្នុងការចូលដំណើរការហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារ។
ផលិតកម្មកសិ-ឧស្សាហកម្ម
លើកស្ទួយដំណើរការផលិតផលកសិកម្មដើម្បីបន្ថែមតម្លៃនិងកាត់បន្ថយការពឹងផ្អែកលើការនាំចេញវត្ថុធាតុដើម។
ប្រភេទឧស្សហកម្មគាំទ្រ
អភិវឌ្ឍឧស្សាហកម្មដែលផ្គត់ផ្គង់សម្ភារៈនិងគ្រឿងបន្លាស់ចាំបាច់ទៅឧស្សាហកម្មផលិតកម្មធំៗផ្សេងទៀត។
ប្រភេទឧស្សាហកម្មបម្រើឲ្យខ្សែចង្វាក់ផលិតកម្មតំបន់
រួមបញ្ចូលកម្ពុជាទៅក្នុងខ្សែផលិតកម្មតំបន់និងសកល ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងបណ្តាញផលិតកម្មអន្តរជាតិ។
គោលបំណង
កម្មវត្ថុសំខាន់នៃគោលនយោបាយនេះ គឺការដោះស្រាយបញ្ហប្រឈមជារចនាសម្ព័ន្ធ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មចាំបាច់ទាំងផ្នែកទន់ ឲសមស្របតាមសក្ដានុពល ឧត្ដមភាពប្រកួតប្រជែង និងសភាពការណ៍វិវត្តនៃឧស្សាហកម្ម។
ការកែប្រែនិងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិ
ការបង្កើន និង ពិពិធកម្មមុខទំនិញ នាំចេញ
ការពង្រឹងយន្តការគ្រប់គ្រងនិងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម
ព័ត៌មានទាក់ទងនឹងគោលនយោបាយ
ឯកសារពាក់ព័ន្ធ