អេឡិចត្រូនិក
ប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ដែលកំពុងរីកចម្រើនមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយកម្ពុជាមានកម្លាំងពលកម្មដែលមានភាព ប្រកួតប្រជែង ព្រមទាំងការតភ្ជាប់ដ៏រឹងមាំទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក។ បច្ចុប្បន្ន ប្រទេស ជប៉ុន និងចិន គឺជាប្រភពទុនវិនិយោគឈានមុខគេនៅក្នុងវិស័យដែលមានការរីកចម្រើនយ៉ាងឆាប់ រហ័សនេះ។ ក្រុមហ៊ុនផលិតបរិក្ខារអេឡិចត្រូនិកកំពូលរបស់អាស៊ីជាច្រើន ដូចជា ក្រុមហ៊ុន Minebea SVI និង Hana បានបណ្តាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដែលនេះសបញ្ជាក់ឱ្យឃើញអំពីសក្តានុពលដ៏ធំសម្បើមនៃវិស័យនេះ។
ព័ត៌មានសំខាន់ៗអំពីក្រុមហ៊ុន
ចាប់ពីឆ្នាំ២០១៥ ដល់ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគលើ វិស័យអេឡិចត្រូនិក ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ១.៥ ប៊ីលានដុល្លារអាម៉េរិក។ កម្ពុជា បានទាក់ទាញក្រុមហ៊ុនដែលមានមុខសញ្ញាផលិតកម្មចម្រុះ រាប់ចាប់ពីក្រុមហ៊ុនផលិតខ្សែបង្គំអគ្គិសនី រហូតដល់ក្រុមហ៊ុនផ្ទុំដំឡើងបន្ទះសៀគ្វីបោះពុម្ពរួច (PCB) និងបានក្លាយជាទីតាំងសម្រាប់ក្រុមហ៊ុន
ការនាំចេញបរិក្ខារអេឡិចត្រូនិក និងអគ្គិសនីរបស់កម្ពុជាបានកើនឡើងដល់ ១,៨ប៊ីលានដុល្លារ អាម៉េរិក ក្នុងឆ្នាំ២០២៤ ដែលបង្ហាញពីការកើនឡើងរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលប្រមូលផ្តុំ ផលិតកម្មដែលមានភាពប្រកួតប្រជែងនៅក្នុងតំបន់។ ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា មានដូចជា សហរដ្ឋអាម៉េរិក អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។