ថ្នាលឌីជីថល
ថ្នាលគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា
ថ្នាល cdcIPM គឺជាថ្នាលដែលអនុញ្ញាតឲ្យវិនិយោគិនដាក់ស្នើ និងគ្រប់គ្រងពាក្យសុំគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមអនឡាញ។ ថ្នាលនេះសម្រួលដំណើរការ បង្កើនតម្លាភាព និងជួយសម្រួលដល់ការអនុម័តគម្រោង។
ថ្នាលបញ្ជរតែមួយជាតិ
ថ្នាល NSW គឺជាថ្នាលសម្រាប់គ្រប់គ្រងសំណើសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs)។ ថ្នាលនេះជួយធ្វើសាមញ្ញកម្មដំណើរការ ធានាតម្លាភាព និងប្រសិទ្ធភាព ដោយវិនិយោគិនអាចតាមដាន និងគ្រប់គ្រងសំណើជាទម្រង់ឌីជីថល។
ថ្នាលទិន្នន័យសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព
ថ្នាល SD2 គឺជាវេទិកាសម្រាប់គ្រប់គ្រងអ្នកផ្គត់ផ្គង់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃនិរន្តរភាពដូចជា បរិស្ថាន និងបទដ្ឋានសង្គម។ ថ្នាលនេះលើកកម្ពស់ការទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ និងកែលម្អតម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។