



លោក អ៊ុច ចាន់ណារ័ត្ន
លោក អ៊ុច ចាន់ណារ័ត្ន បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យនិងតាមដានគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់សិក្សានៅប្រទេសកម្ពុជានិងទទួលបានសញ្ញាបត្រ ផ្នែកបរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត, បរិញ្ញាបត្រនីតិសាស្រ្ត, បរិញ្ញាប័ត្រពាណិជ្ជសាស្រ្ត និងមធ្យមសិក្សាឯកទេសពាណិជ្ជកម្ម។ គាត់អាចនិយាយភាសាខ្មែរនិងភាសាអង់គ្លេសបាន។


លោក គង់ គីមស្រ៊ី
លោក គីមស្រ៊ី គឺជាមន្រ្តីនៃនាយកដ្ឋានវិភាគយុទ្ធសាស្រ្តនៃការវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបញ្ចប់ការសិក្សាជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីសាលាភូមិន្ទរដ្ឋបាល, បរិញ្ញាបត្រជាន់ខ្ពស់សហគ្រិនភាព និងការគ្រប់គ្រងគម្រោង ពីសកលវិទ្យាល័យលីយ៉ុង២ និងសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, និងបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ចពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។