
លោក ឡោ ទិត្យច័ន្ទសុភក្តិ គឺជាអនុប្រធាននាយកដ្ឋាននៃនាយកដ្ឋាន ទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិតផ្នែក អភិវឌ្ឍន៍សេដ្ឋកិច្ចពីសកលវិទ្យាល័យ ន័រតុន នៅក្នុងរាជធានីភ្នំពេញ។ គាត់អាចនិយាយបាន ៣ ភាសាគឺ ភាសាខ្មែរ អង់គ្លេស និងជប៉ុន។ ឯកឧត្ដម សុភក្តិក៏បានចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលជាន់ខ្ពស់រួមមានដូចជា Stanford Center for Professional Development ក្រោមប្រធានបទ “Leading Digitalization and Transformation of the Cambodian Economy” និងនៅ Lee Kuan Yew – School of Public Policy ក្រោមប្រធានបទ“គោលនយោបាយសាធារណៈ និងការអភិវឌ្ឍន៍វិស័យឯកជន” និងជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ក្នុងគម្រោង “ការជំរុញការវិនិយោគរបស់ជប៉ុន FDI ទៅក្រៅប្រទេស”។



កញ្ញា ធឿន ចាន់ផល្លិកា ជាមន្ត្រី នៃនាយកដ្ឋានវាយតំលៃខាងបរិស្ថាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នាងខ្ញុំបានបញ្ចប់សញ្ញាប័ត្រ អនុបណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យ Libre de Bruxelle និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាងខ្ញុំអាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងអង់គ្លេស។