ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា «គ.វ.ក.» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គ.វ.ក. នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការជំរុញ និងគ្រប់គ្រងវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតឡាវ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការជំរុញការអភិវឌ្ឍវិស័យយានយន្តនៃប្រទេសទាំងពីរ។
ជាចុងបញ្ចប់ គណៈប្រតិភូឡាវក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ភាគីកម្ពុជា ចំពោះការចែករំលែក និងផ្លាស់ប្តូរនូវព័ត៌មាន និងឧត្តមានុវត្តន៍សំខាន់ៗនៃការអភិវឌ្ឍវិស័យយានយន្ត ពិសេសការផ្គុំដំឡើងរថយន្ត។