នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងសិក្ខាសាលាស្តីពី «ស្ថានភាពសេដ្ឋកិច្ចសកល និងផលជះសម្រាប់សេដ្ឋកិច្ចកម្ពុជា» ដែលរៀបចំឡើងដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មាន ជូនសិស្ស-និស្សិត និងសាធារណជន ពាក់ព័ន្ធនឹងនិន្នាការសេដ្ឋកិច្ចសកល, ផលជះនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលមកលើកម្ពុជា, និន្នាការសេដ្ឋកិច្ចឌីជីថល និងការត្រៀមខ្លួនក្នុងបរិបទសេដ្ឋកិច្ចផ្លាស់ប្តូរឆាប់រហ័ស «Rapidly Change»។
នាឱកាសនោះ ឯកឧត្តម យុន ហេង បានធ្វើបទឧទ្ទេសនាមលម្អិតអំពី ១) ស្ថានភាពវិនិយោគនៅកម្ពុជា, ២) ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ៣) យុទ្ធសាស្រ្ត និងស្ថាប័នជំរុញការវិនិយោគ។