24-12-2025

នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ ២០២៣-២០២៤។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ
វិស័យឯកជនដែលមានសកម្មភាពវិនិយោគលើវិស័យទាំងពីរ សភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា សមាគមធុរកិច្ចជាតិនិងអនុ្តរជាត វិទ្យាស្ថានអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិកលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបប្រមាណ ១៦៤នាក់។
ទាញយកឯកសាររបាយការណ៍តាមរយៈតំណភ្ជាប់នេះ៖
https://cib-cdc.gov.kh/en/publications