12-06-2026

នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង និងក្រុមការងារចំពោះកិច្ចទទួលបន្ទុកក្នុងវិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី បានចុះពិនិត្យទីតាំងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានជួបប្រជុំពិភាក្សាកាងារជាមួយអាជ្ញាធរដែនដី មន្ត្រីភូមិបាល និងតំណាងក្រុមហ៊ុន នៅសណ្ឋានគារ Glorious Hotel ក្នុងខេត្តកំពង់ធំ។
ការចុះពិនិត្យទីតាំងនិងអង្គប្រជុំបានបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ។