11-02-2026

នាថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង ស្ថាប័ន ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត (ម៉ាក Chevrolet & GAC) របស់ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURUNG CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURUNG CO., LTD. បានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៥០០ កន្លែង។