18-08-2025
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តំណាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបក្រុមសហគ្រិន (CEO Class) ដឹកនាំដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន២២រូប ដែលមានបំណងចង់ស្វែងរកឱកាសវិនិយោគ និងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។
ក្រុមសហគ្រិនខាងលើ ជាវិនិយោគិនដែលកំពុងវិនិយោគលើវិស័យសុខាភិបាល អចលនទ្រព្យ អាកាសចរណ៍ ហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។