24-06-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រសៀលថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសស្វាយចន្ទីរបស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក។
គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសឯកទេសគំរូមួយសម្រាប់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើការកែច្នៃស្វាយចន្ទី។