12-06-2026

នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១ ក្រោមប្រធានបទ «គោលនយោបាយគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា»។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបានបង្ហាញអំពី៖
១) ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
២) កាលានុវត្តភាពនៃការផ្សារភ្ជាប់រវាង SMEs ទៅនឹងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមរយៈការផលិតទំនិញដែលជាវត្ថុធាតុដើមផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ សំដៅបង្កើនសមត្ថភាពផលិតកម្មផង និងទាក់ទាញវិនិយោគផង
៣) ការអំពាវនាវដល់ SMEs ខិតខំផលិតទំនិញក្នុងស្រុកជំនួសឱ្យការនាំចូល ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ទាំងឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុក ទាំងឧស្សាហកម្មគាំទ្រដល់ការនាំចេញ។