ការលើកទឹកចិត្តបន្ថែម
ក្រៅពីការលើកទឹកចិត្តជាមូលដ្ឋាន គ.ល.គ. ទទួលបានការលើកទឹកចិត្តបន្ថែម ដូចខាងក្រោម៖
១. គ.ល.គ. ទទួលបានការលើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូលផលិតកម្មដែលផលិត ក្នុងស្រុកសម្រាប់បម្រើដល់ការអនុវត្ត គ.ល.គ. ការលើកលែងអាករលើតម្លៃបន្ថែមនេះ ត្រូវអនុវត្តតាមអត្រា ០ (សូន្យ) ភាគរយ។
២. គ.ល.គ. ទទួលបានការកាត់កងចំណាយក្នុងអត្រា ១៥០ (មួយរយហាសិបភាគរយ ពីមូលដ្ឋានគិតពន្ធ ចំពោះសកម្មភាពណាមួយដូចខាងក្រោម៖
ក. ការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍។
ខ. ការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់ការបណ្ដុះបណ្តាលវិជ្ជាជីវៈនិងជំនាញដល់កម្មករ និយោជិតខ្មែរ។
គ. ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ អាហារដ្ឋានដោយឥតគិតថ្លៃ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថុដទៃទៀតសម្រាប់កម្មករនិយោជិត។
ឃ. ការធ្វើទំនើបកម្មលើគ្រឿងម៉ាស៊ីនដើម្បីបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម។
ង. ការផ្តល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរ ដូចជាការផ្តល់មធ្យោបាយដឹកជញ្ជួន ប្រកបដោយផាសុកភាព ដល់កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅមកពីកន្លែងស្នាក់នៅទៅរោងចក្រកន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ អាហារដ្ឋានដោយឥតគិតថ្លៃ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថុដទៃទៀត។
ច. ការវិនិយោគឬសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មសំណល់ គ្រប់ប្រភេទ ជាអាទិ៍ សំណល់រឹង សំណល់គ្រោះថ្នាក់ សំណល់រាវ ផ្សែង។
៣. គ.ល.គ. មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ និងបរិក្ខារសំណង់ សម្រាប់សាងសង់កន្លែងស្នាក់នៅ ទារកដ្ឋាន បន្ទប់សង្គ្រោះបឋម កន្លែង បរិភោគអាហារ អាហារដ្ឋានដោយឥតគិតថ្លៃ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ សម្រាប់តែកម្មករនិយោជិតនៃគម្រោងវិនិយោគរបស់ខ្លួន ដែលស្ថិតនៅក្នុងទីតាំងនៃគម្រោងវិនិយោគ។
ការលើកទឹកចិត្តបន្ថែមចំពោះគម្រោងពង្រីកគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ)
ការលើកទឹកចិត្តពិសេស
វិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាចទទួលការលើកទឹកចិត្តពិសេសដោយឡែកផ្សេងទៀតដែលត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។
យោងទៅមាត្រាទី ២៤ នៃជំពូកទី៦ ក្នុងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា វិស័យវិនិយោគចំនួន១៩ អាចនឹងត្រូវទទួលការបានការលើកទឹកចិត្តដូចខាងក្រោម៖
ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍ
ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនឹងទេសចរណ៍
ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ផ្តល់តម្លៃបន្ថែមខ្ពស់ មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់
ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក
ឧស្សាហកម្មឌីជីថល
ឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក និងឧស្សាហកម្មតភ្ជាប់បណ្តាញផ្គត់ផ្គង់
ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញផលិតភាព
ឧស្សាហកម្មគ្រឿងអគ្គិសនីនិងអេឡិចត្រូនិក
ការវិនិយោគក្នុងវិស័យសុខាភិបាល
ឧស្សាហកម្មគ្រឿងបន្លាស់ បង្គុំ និងតម្លើង
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
ឧស្សាហកម្មមេកានិកនិងគ្រឿងម៉ាស៊ីន
ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា
ការវិនិយោគក្នុងវិស័យឡូជីស្ទីក
ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ
សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និងមធ្យម សួនឧស្សាហកម្ម និងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀតដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណីដែលរាជរដ្ឋាភិបាលយល់ឃើញថាមានសក្តានុពលដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច
ការលើកទឹកចិត្តវិនិយោគ
ការលើកទឹកចិត្តជាមូលដ្ឋាន
សកម្មភាពវិនិយោគដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) មានសិទ្ធិជ្រើសរើសកញ្ចប់លើកទឹកចិត្តជាមូលដ្ឋានជា ២ជម្រើសដូចខាងក្រោម៖
ជម្រើសទី១
ជម្រើសទី២
បន្ថែមពីលើការលើកទឹកចិត្តក្នុងជម្រើសទី១ ឬជម្រើសទី២៖
១. គ.ល.គ. មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។
២. បន្ថែមលើចំណុច១ នៃកថាខណ្ឌនេះ គ. ល.គ. បម្រើឱ្យការនាំចេញ ឬ គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ. ល.គ. បម្រើឱ្យការនាំចេញ មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវធាតុចូលផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ក្នុងករណីធាតុចូលផលិតកម្ម ពុំបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឱ្យខ្សែច្រវាក់ផលិតកម្ម គ.ល.គ. បម្រើឱ្យការនាំចេញ ឬ គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ. បម្រើឱ្យការនាំចេញត្រូវបង់ពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣. លើកលែងតែមានកំណត់ផ្សេងដោយច្បាប់ សកម្មភាពវិនិយោគទាំងឡាយណាដែលស្ថិតនៅក្នុងឧបសម្ព័ន្ធទី៣ នៃអនុក្រឹត្យនេះ ត្រូវទទួលបានការលើកទឹកចិត្តលើការនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្ម របស់ខ្លួន តែមិនទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារក្រោយពីទទួលបានវិញ្ញាបនបត្រចុះបញ្ជីបញ្ជាក់ឋានៈជា គ.ល.គ. ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
៤. គ. ល.គ. បម្រើទីផ្សារក្នុងស្រុក ដែលមានសកម្មភាពវិនិយោគស្ថិតក្នុង ឧបសម្ព័ន្ធទី៤នៃអនុក្រឹត្យ មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវធាតុចូលផលិតកម្មសម្រាប់ បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។
៥. ចំពោះ គ.ល.គ. បម្រើទីផ្សារក្នុងស្រុកដែលមានលទ្ធភាពនាំចេញដោយផ្ទាល់ ឬផ្គត់ផ្គង់ជាធាតុចូលផលិតកម្ម ដល់ គ.ល.គ. បម្រើឱ្យការនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលបានផលិតពីធាតុចូលផលិតកម្ម ដែលបាននាំចូលនិងបំពេញកាតព្វកិច្ចពន្ធអាកររួចហើយត្រូវទទួលបានការបង្វិលសង ឬទុកសម្រាប់ការទូទាត់នូវពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ចំពោះទំនិញដែលត្រូវបាននាំចូលនៅពេលបន្ទាប់ ដោយអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីជាធរមានតាមការស្នើសុំរបស់វិនិយោគិន។